
មណ្ឌលសុខភាពស្រង៉ែ ស្រុកប្រតិបត្តិព្រៃឈរ ចុះបាញ់ថ្នាំសំលាប់មូស បង្ការការកើតមានករណីជំងឺគ្រុនឈាម
ដើម្បីការពារកុំឱ្យកើតមានករណីជំងឺគ្រុនឈាម នៅតាមសហគមន៍ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ បានការចាត់តាំងឲ្យមណ្ឌលសុខភាពស្រង៉ែ ស្រុកប្រតិបត្តិ ព្រៃឈរ អនុវត្តនូវការអប់រំណែនាំ និងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេសកន្លែងដែលមានហានីភ័យខ្ពស់ ក្នុងតំបន់គ្រប់ដណ្ដប់ស្រុកព្រៃឈរ និងតាមទីកន្លែងសាធារណ:នានា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។








