
មណ្ឌលសុខភាពល្វា ចុះបាញ់ថ្នាំសំលាប់មូសប្រឆាំងជំងឺគ្រុនឈាម
នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ អនុវត្តតាមបទបញ្ជារបស់លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម មណ្ឌលសុខភាពល្វា បានចុះបាញ់ថ្នាំសំលាប់មូសការពារជម្ងឺគ្រុនឈាមក្នុងតំបន់គ្របដណ្ដប់មាន ឃុំល្វា ស្រុកប្រតិបត្តិ ព្រៃឈរ ដើម្បីការពារកុំឱ្យកើតមានករណីជំងឺគ្រុនឈាម នៅតាមសហគមន៍ ដោយបានអនុវត្តនូវការអប់រំណែនាំ និងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេសកន្លែងដែលមានហានីភ័យខ្ពស់ ក្នុងតំបន់គ្រប់ដណ្ដប់ស្រុកព្រៃឈរ និងតាមទីកន្លែងសាធារណ:នានា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។








