
មន្ទីរព័ត៌មានខេត្តសៀមរាប ប្រកាសចាប់ផ្ដើមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅដើមខែកក្កដានេះ
មន្ទីរព័ត៌មានខេត្តសៀមរាប បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ជាស្រេច ដើម្បីរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ “ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន” ដែលផ្ដោតលើការពង្រឹងអក្ខរកម្មព័ត៌មានដល់សាធារណជន ជាពិសេសយុវជនដោយអនុវត្តយុទ្ធសាស្ត្រ «៣កុំ ១ការពារ» ជាអាវក្រោះឌីជីថល ដើម្បីទប់ស្កាត់ព័ត៌មានបំភ្លៃ និងព័ត៌មានមិនពិត ដែលចាប់ផ្ដើមអនុវត្តចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦នេះតទៅ។








