
រដ្ឋបាលខណ្ឌ៧មករា បើកប្រតិបត្តិការក្ដៅ ចុះត្រួតពិនិត្យនិងបោសសម្អាតទីតាំងសង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ស្របពេលដែលបទល្មើសបច្ចេកវិទ្យាកំពុងក្លាយជាបញ្ហាប្រឈមមួយនៅក្នុងសង្គម អាជ្ញាធរខណ្ឌ៧មករា បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយបានបើកយុទ្ធនាការចុះត្រួតពិនិត្យទីតាំងស្នាក់នៅនានាក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សំដៅធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។








