
អាជ្ញាធរជំនាញបន្តចុះប្រកាសកំណត់តំបន់វិនិច្ឆ័យ ដើម្បីជំរុញការចុះបញ្ជីដីធ្លីជាប្រព័ន្ធ
រដ្ឋបាលខណ្ឌ៧មករា រួមជាមួយមន្រ្តីជំនាញសូរិយោដីរាជធានីភ្នំពេញ បន្តជំរុញការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជា ប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានខណ្ឌ៧មករា ជាខណ្ឌក្រោយគេក្នុងចំណោមទាំង១៤ខណ្ឌ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញដើម្បីធានាបាននូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ដីធ្លីស្របច្បាប់ ជូនពលរដ្ឋ។








