
ក្រោមការចង្អុលបង្ហាញពីអភិបាលរាជធានី រដ្ឋបាលខណ្ឌដង្កោចុះស្តារប្រឡាយ ៣ខ្សែ ជួយសង្គ្រោះពលរដ្ឋពីការលិចលង់
រដ្ឋបាលខណ្ឌដង្កោនាថ្ងៃទី០២កក្កដានេះបាននិងកំពុងខិតខំស្តារប្រឡាយចំនួន៣ខ្សែនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ។ ការងារនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងការណែនាំពីឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា។








