
ក្រោមការចង្អុលបង្ហាញពីអភិបាលរាជធានី រដ្ឋបាលខណ្ឌដង្កោចុះស្តារប្រឡាយ ៣ខ្សែ ជួយសង្គ្រោះពលរដ្ឋពីការលិចលង់
រដ្ឋបាលខណ្ឌដង្កោ កំពុងបន្តស្តារប្រឡាយចំនួន ៣ ខ្សែ ដើម្បីត្រៀមរំដោះទឹកភ្លៀង និងកាត់បន្ថយការជន់លិចក្នុងរដូវវស្សា ក្រោមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្នុងនោះ ប្រឡាយជប៉ុន (MCC) ស្តាររួចរាល់ ខណៈប្រឡាយម័រ និងប្រឡាយព្រំប្រទល់សង្កាត់ព្រែកកំពឹស កំពុងបន្តអនុវត្ត។ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាប្រឡាយ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបរិស្ថាន និងបង្ការការលិចលង់។ ប្រជាពលរដ្ឋក៏បានសម្តែងការគាំទ្រ ដោយលើកឡើងថា ការស្តារប្រឡាយជួយឱ្យទឹកហូរបានលឿន កាត់បន្ថយការជន់លិច និងកាត់បន្ថយជម្រកមូសផងដែរ








