
ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងពោធិ៍សាត់ ចំនួន២រូប
(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន២រូប នៅបរិវេណសាលាក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ។ យោងតាមប្រកាសលេខ ៦៦៧៤.ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ សមាសភាពអភិបាលរងក្រុងពោធិ៍សាត់ដែលត្រូវប្រកាសចូលកាន់មុខតំណែងរួមមាន៖ លោកស្រី ខៀវ រ៉ានីង (អតីតអភិបាលរងស្រុកបាកាន) ត្រូវបានផ្ទេរភារកិច្ចមកជា អភិបាលរងក្រុងពោធិ៍សាត់។ លោក ភោគ សារិទ្ធ (អតីតអភិបាលរងស្រុកក្រគរ) ត្រូវបានផ្ទេរភារកិច្ចមកជា អភិបាលរងក្រុងពោធិ៍សាត់។ ពិធីនេះធ្វើឡើងដើម្បីបំពេញរចនាសម្ព័ន្ធដឹកនាំ និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាលនៅក្រុងពោធិ៍សាត់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕








