ស្រុកតាលោសែនជ័យ ប្រកាសតែងតាំងអភិបាលរងស្រុកថ្មី ១រូប ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលនិងអភិវឌ្ឍមូលដ្ឋាន

ស្រុកតាលោសែនជ័យ ប្រកាសតែងតាំងអភិបាលរងស្រុកថ្មី ១រូប ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលនិងអភិវឌ្ឍមូលដ្ឋាន

(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកតាលោសែនជ័យ ចំនួន ០១រូប នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលាស្រុកតាលោសែនជ័យ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈអភិបាលស្រុក តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ការប្រកាសចូលកាន់មុខតំណែងនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំ បង្កើនប្រសិទ្ធភាពការងាររដ្ឋបាល និងជំរុញការអភិវឌ្ឍមូលដ្ឋានស្រុកតាលោសែនជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម ខូយ រីដា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារមានកូនច្រើននិងខ្វះខាត ២គ្រួសារ នៅស្រុកបាកាន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារមានកូនច្រើននិងខ្វះខាត ២គ្រួសារ នៅស្រុកបាកាន
សកម្មភាពមនុស្សធម៌ដ៏ស្ទុះស្ទានេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតប និងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ អំណោយដែលបាននាំយកទៅប្រគល់ជូនគ្រួសារទាំងពីរនាឱកាសនោះ រួមមានគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដូចជា អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា ដឹកនាំយុទ្ធនាការដាំកូនឈើ (ដើមក្ងោក) ដើម្បីបង្កើនគម្របបៃតង និងសោភ័ណភាពដងផ្លូវ ក្នុងស្រុកកណ្តៀង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ដឹកនាំយុទ្ធនាការដាំកូនឈើ (ដើមក្ងោក) ដើម្បីបង្កើនគម្របបៃតង និងសោភ័ណភាពដងផ្លូវ ក្នុងស្រុកកណ្តៀង
(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុកកណ្តៀង អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ ក្រុមយុវជន និងប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនាការដាំកូនឈើ (ដើមក្ងោក) នៅតាមបណ្តោយផ្លូវទៅកាន់វត្តពោធិវង្ស ស្ថិតក្នុងឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពដាំកូនឈើក្នុងឆ្នាំ២០២៦នេះ មិនត្រឹមតែជាការចូលរួមចំណែកថែរក្សាបរិស្ថាន និងបង្កើនគម្របបៃតងនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងចម្បងក្នុងការ «ដាំដុះឱ្យមានជីវិត» ដោយធានាឱ្យបាននូវការលូតលាស់ និងការថែទាំកូនឈើទាំងនោះឱ្យបានគង់វង្ស ដើម្បីលើកកម្ពស់សោភ័ណភាពដងផ្លូវ និងសម្រស់ធម្មជាតិនៅក្នុងមូលដ្ឋានឱ្យកាន់តែស្រស់បំព្រង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងពោធិ៍សាត់ ចំនួន២រូប
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងពោធិ៍សាត់ ចំនួន២រូប
(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន២រូប នៅបរិវេណសាលាក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ។ យោងតាមប្រកាសលេខ ៦៦៧៤.ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ សមាសភាពអភិបាលរងក្រុងពោធិ៍សាត់ដែលត្រូវប្រកាសចូលកាន់មុខតំណែងរួមមាន៖ លោកស្រី ខៀវ រ៉ានីង (អតីតអភិបាលរងស្រុកបាកាន) ត្រូវបានផ្ទេរភារកិច្ចមកជា អភិបាលរងក្រុងពោធិ៍សាត់។ លោក ភោគ សារិទ្ធ (អតីតអភិបាលរងស្រុកក្រគរ) ត្រូវបានផ្ទេរភារកិច្ចមកជា អភិបាលរងក្រុងពោធិ៍សាត់។ ពិធីនេះធ្វើឡើងដើម្បីបំពេញរចនាសម្ព័ន្ធដឹកនាំ និងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងរដ្ឋបាលនៅក្រុងពោធិ៍សាត់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ
ការអភិវឌ្ឍ

កិច្ចប្រជុំពិភាក្សាការងារទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ

ដោយបានការអនុញ្ញាតពីឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី២​ ខែកក្កដា​ឆ្នាំ២០២៦នេះ​ លោកបណ្ឌិត​ ចិន​ សាធាន​ នាយករដ្ឋបាលសាលាខេត្ត​ បានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំពិភាក្សាការងារមួយចំនួនទាក់ទងការតម្លើងកម្រិតច្រកទ្វារតំបន់ព្រំដែន ការពិនិត្យបើកច្រកទ្វារ បន្ថែមដើម្បីសម្រួលនៅលើការដឹកជញ្ជូនកសិផលស្រូវ ពីខេត្តស្វាយរៀង ទៅខេត្តតៃនិញ។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស
សន្តិសុខសង្គម

កិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស

(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន កល្យាណ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ចើញជាអធិបតីដឺកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតដែលត្រូវបានដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

កិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦

(ខេត្តស្វាយរៀង)៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមកិច្ចប្រជុំអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ
សុខាភិបាល

រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ

(ខេត្តស្វាយរៀង): លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង នៅថ្ងៃពុធ-ថ្ងៃព្រហស្បតិ៍ ទី២ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង រដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលារយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នាសម្រាប់ស្រុកប្រតិបត្តិស្វាយរៀង»។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍សរុបជាច្រើនរូប។

មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត