
ឯកឧត្តម ខូយ រីដា ដឹកនាំយុទ្ធនាការដាំកូនឈើ (ដើមក្ងោក) ដើម្បីបង្កើនគម្របបៃតង និងសោភ័ណភាពដងផ្លូវ ក្នុងស្រុកកណ្តៀង
(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុកកណ្តៀង អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ ក្រុមយុវជន និងប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនាការដាំកូនឈើ (ដើមក្ងោក) នៅតាមបណ្តោយផ្លូវទៅកាន់វត្តពោធិវង្ស ស្ថិតក្នុងឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពដាំកូនឈើក្នុងឆ្នាំ២០២៦នេះ មិនត្រឹមតែជាការចូលរួមចំណែកថែរក្សាបរិស្ថាន និងបង្កើនគម្របបៃតងនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងចម្បងក្នុងការ «ដាំដុះឱ្យមានជីវិត» ដោយធានាឱ្យបាននូវការលូតលាស់ និងការថែទាំកូនឈើទាំងនោះឱ្យបានគង់វង្ស ដើម្បីលើកកម្ពស់សោភ័ណភាពដងផ្លូវ និងសម្រស់ធម្មជាតិនៅក្នុងមូលដ្ឋានឱ្យកាន់តែស្រស់បំព្រង៕








