
ឯកឧត្តម ខូយ រីដា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារមានកូនច្រើននិងខ្វះខាត ២គ្រួសារ នៅស្រុកបាកាន
សកម្មភាពមនុស្សធម៌ដ៏ស្ទុះស្ទានេះ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតប និងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ អំណោយដែលបាននាំយកទៅប្រគល់ជូនគ្រួសារទាំងពីរនាឱកាសនោះ រួមមានគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើន ដូចជា អង្ករ ទឹកបរិសុទ្ធ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។








