
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន រៀបចំ ដំណើរការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន (ល.ខ.ប ប៉ៃលិន) បានរៀបចំ ដំណើរការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ ការប្រឡងនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមការងារដឹកនាំ និងត្រួតពិនិត្យការប្រឡង និង លោក ស៊ិន ដារ៉ា ប្រធានអនុគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត និងជាប្រធាន ល.ខ.ប ប៉ៃលិន។ គោលបំណងនៃការប្រឡងជ្រើសរើស មន្ត្រីកិច្ចសន្យារយៈពេលខ្លី គឺដើម្បីបម្រើការងារ លើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងទាន់ពេលវេលា តាមប្រតិទិនការងាររបស់ គ.ជ.ប។ និងដើម្បីបំពេញការងារបច្ចេកទេស និងរដ្ឋបាលនៅ ល.ខ.ប ប៉ៃលិន ដែលមានសមត្ថភាព តម្លាភាព និងភាពស្មោះត្រង់ ។











