
មន្ត្រីពុទ្ធិកសិក្សា និងព្រះមេគណទាំងពីរគណៈ ចុះស្រង់ស្ថិតិសមណសិស្ស-សិស្ស នៅពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន
ប៉ៃលិន៖ នៅព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ង៉ែត ច័ន្ទរតនៈ ប្រធានការិយាល័យពុទ្ធិកសិក្សា និងបណ្ណាល័យ រួមជាមួយព្រះមេគណទាំងពីរគណៈ ខេត្តប៉ៃលិន បាននិមន្ត និងអញ្ជើញចុះស្រង់ស្ថិតិសមណសិស្ស និងសិស្សដោយផ្ទាល់ នៅសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន ដែលមានទីតាំងស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។











