
ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ផ្តល់ការលើកទឹកចិត្តដល់សមណសិស្ស លោកគ្រូ អ្នកគ្រូ និងទេយ្យទាន ជូនដល់គ្រួសារវីរកងទ័ព ដែលឈរជើងនៅតាមក្រវ៉ាត់ព្រំដែនចំនួន ៣១ គ្រួសារ
(ប៉ៃលិន)៖ ដើម្បីលើកកម្ពស់វិស័យអប់រំ និងផ្តល់កម្លាំងចិត្ត ដល់វីរយុទ្ធជនជួរមុខ នារសៀលថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ព្រះសន្តិមហារតន៍មុនី សាន់ លី ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន បាននិមន្តជាព្រះអធិបតី ក្នុងពិធីប្រគេន និងជូនរង្វាន់លើកទឹកចិត្ត ដល់សមណសិស្ស លោកគ្រូ អ្នកគ្រូ និងទេយ្យទាន ជូនដល់គ្រួសារវីរកងទ័ព ដែលឈរជើងនៅតាមក្រវ៉ាត់ព្រំដែនចំនួន ៣១ គ្រួសារ នៅបរិវេណវត្តសន្តិមារាម (វត្តអូរច្រា) សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ពិធីនេះក៍មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ,លោក គង់ សាវៀង អនុប្រធាន មន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន ,លោកជំទាវ ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៉ំ ហៀង ,សមណសិស្ស លោកគ្រូ អ្នកគ្រូ គ្រួសារកងទ័ព និងពុទ្ធបរិស័ទ្ធ ជាច្រើនអង្គ/នាក់ ។











