
រដ្ឋបាលក្រុងបាត់ដំបង ចុះពង្រឹងសណ្តាប់ធ្នាប់នៅផ្សារពោធិ៍វង្ស និងហាមដាច់ខាតការជួលចំណីផ្លូវធ្វើអាជីវកម្ម
ខេត្តបាត់ដំបង៖ អនុវត្តតាមបទបញ្ជារបស់លោក លាង វាសនា អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ស៊ិន ណាវុធ អភិបាលរងក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងការដាក់តាំងទំនិញលក់ដូរ នៅសាលាសង្កាត់ចំការសំរោង។











