
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បើកវគ្គបណ្តុះបណ្តាលភ្លេងឆៃយ៉ាំ ដល់សិស្សានុសិស្ស ដើម្បីចូលរួមអភិរក្សសិល្បៈបុរាណខ្មែរ
ដើម្បីចូលរួមលើកស្ទួយ និងអភិរក្សទម្រង់សិល្បៈប្រពៃណីខ្មែរឱ្យបានគង់វង្ស កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលស្ដីពី «ក្បាច់ និងចង្វាក់ភ្លេងឆៃយ៉ាំ» ជូនដល់ សិស្សានុសិស្សក្នុងក្រុងប៉ៃលិន ក្រោមអធិបតីភាពលោកស្រី វែង ស្រីមុំ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន។











