
កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះរដ្ឋបាលសាលាខេត្ត ប្រធានស្នាក់ការច្រកទ្វារទ្វេភាគីទាំង៣ និងមន្ត្រីជំនាញពាក់ព័ន្ធ។កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» អគាររដ្ឋបាលសាលាខេត្ត។











