
អយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលប្រធានបទ បច្ចេកទេសនៃការ តាក់តែងកំណត់ហេតុរបស់មន្រ្ដីនគរបាលយុត្តិធម៌ ជូនដល់សិក្ខាកាមកពីស្ថាប័នពាក់ព័ន្ធ
មណ្ឌលគិរី ៖ កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានអញ្ជើញបើកវគ្គបណ្ដុះ បណ្ដាល និងធ្វើបទបង្ហាញប្រធានបទ បច្ចេកទេសនៃការតាក់តែងកំណត់ហេតុរបស់មន្រ្ដីនគបាល យុត្តិធម៌ ជូនដល់សិក្ខាកាម ដែលអញ្ជើញមកពីស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សរុបចំនួន៧៥នាក់។ គោលបំណង៖ ១. ពង្រឹងការយល់ដឹងបន្ថែមដល់មន្រ្ដីអនុវត្តច្បាប់លើការតាក់តែងកំណត់ហេតុប្រកបដោយគុណភាព និងត្រឹមត្រូវតាមច្បាប់។ ២. ឈ្វេងយល់អំពីការអនុវត្តជាក់ស្ដែងធៀបនឹងទ្រឹស្ដីគតិយុត្ត។ ៣. បង្ហាញឱ្យឃើញចំណុចខ្លាំង និងចំណុចខ្សោយនៃអនុវត្តកន្លងមក។ ៤. ធ្វើបច្ចុប្បន្នភាពនៃអត្ថបទច្បាប់ថ្មីៗជូនដល់មន្រ្ដីអនុវត្តច្បាប់។ ៥. ពង្រឹងគុណភាព និងភាពច្បាស់លាស់នៃព័ត៌មានដែលមាននៅក្នុងកំណត់ហេតុ។ ៦. ដើម្បីស្វែងរកភាពចន្លោះប្រហោងនៃការអនុវត្តនីតិវិធីកន្លងមក។ ៧. របៀបចុះនិទ្ទេសលើកំណត់ហេតុឱ្យបានត្រឹមត្រូវ។ នៅចុងបញ្ចប់ ឯកឧត្តមព្រះរាជអាជ្ញា បានប្រគល់លិខិតបញ្ជាក់ការចូលរួមដល់សិក្ខាកាមដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើគ្រប់ៗគ្នា៕











