
លោក វណ្ណា ម៉ាប់ នាំយកលិខិតចូលរួមមរណទុក្ខ និងថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០២ គ្រួសារ ដោយផ្ទាល់
មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក វណ្ណា ម៉ាប់ អភិបាលនៃគណៈអភិបាលស្រុកពេជ្រាដា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាសាខាស្រុកពេជ្រាដា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញនាំយកលិខិតចូលរួមមរណទុក្ខ និងថវិកាឧបត្ថម្ភ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០២ គ្រួសារ ដោយផ្ទាល់។ គ្រួសារសពអតីតយុទ្ធជន ដែលទទួលបានការយកចិត្តទុកដាក់នាពេលនេះ រួមមាន៖ គ្រួសារទី១ រស់នៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងគ្រួសារទី២ រស់នៅភូមិពូជ្រៃចាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅក្នុងឱកាសនោះ ក្រុមការងារ បានប្រគល់ថវិកាប្រាក់ឧបត្ថម្ភបុណ្យសពរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ក្នុងមួយគ្រួសារ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជួយសម្រាលបន្ទុកជីវភាពគ្រួសារសពក្នុងគ្រាលំបាកនេះផងដែរ៕











