
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី បាននាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត សរុបចំនួន១៤គ្រួសារ នៅឃុំគារ
បាត់ដំបង៖ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនគ្រួសារ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ( ចាស់ជរា ជំងឺរ៉ាំរៃ ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន គ្រួសារទីទាល់ក្រ) ដែលកំពុងជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មកពីភូមិចំនួន៤ក្នុង ឃុំគារ ស្រុកមោងស្សី ខេត្តបាត់ដំបង។











