
រដ្ឋបាលខេត្តចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ការវាយកម្ទេចចោល និងបំផ្លេចបំផ្លាញសំណង់អគារបេតិកភ័ណ្ឌក្នុងខេត្តកំពង់ធំ។
រដ្ឋបាលខេត្តចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ការវាយកម្ទេចចោល និងបំផ្លេចបំផ្លាញសំណង់អគារបេតិកភ័ណ្ឌក្នុងខេត្តកំពង់ធំ។

រដ្ឋបាលខេត្តចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ការវាយកម្ទេចចោល និងបំផ្លេចបំផ្លាញសំណង់អគារបេតិកភ័ណ្ឌក្នុងខេត្តកំពង់ធំ។













សេចក្តីជូនដំណឹង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) នឹងរៀបចំព្រឹត្តិការណ៍ រត់ពាក់កណ្តាល ម៉ារ៉ាតុងដើម្បីសប្បុរសធម៌” នៅក្នុងខេត្តស្វាយរៀង នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីអបអរសាទរខួបលើកទី៧៨ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការងារសប្បុរសធម៌។


ស្វាយរៀង៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តស្វាយរៀង បានសម្រួល និងឧបត្ថម្ភការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋតាមរយៈរថយន្តក្រុងដោយឥតគិតថ្លៃ ចេញពីបណ្តាក្រុង និងស្រុកនានា ឆ្ពោះមកកាន់ទីរួមខេត្តស្វាយរៀង ដើម្បីរង់ចាំបន្តដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ វិលត្រឡប់ទៅប្រកបការងារ និងអាជីវកម្មវិញ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ។


(ស្វាយរៀង)៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ដួង វណ្ណា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមដំណើរដោយក្រុមការងារ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ សរុបចំនួន ៧៨នាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។


ស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ លោកស្រី យក់ ស៊ីណាត អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្ត និងមន្ត្រីរាជការ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកនាយចំណង់ វ៉ា មករា ជាយោធិន នៃកងពលតូចអន្តរាគមន៍លេខ២៦១ កងពលតូចលេខ៦ កងពលធំលេខ២ កងទ័ពជើងគោក ដែលបានទទួលមរណភាពដោយរោគាពាធ។
