
សំណើ និងសំណូមពរ ១២ករណី ពីពលរដ្ឋស្រុកបាធាយ ត្រូវបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី៣ អាណត្តិទី៤ ឆ្នាំ២០២៦ នៅវត្តគិរីបុប្ផារាម (ហៅវត្តបាធាយ) ស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ទុំ លឹមយុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គន់ សុភា អភិបាលរងខេត្ត ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។











