ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ពាណិជ្ជកម្ម
លោក ស្រេង សុផល ដឹកនាំមន្ត្រីគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យណែនាំតាមទីតាំងជាក់ស្ដែង ជៀសវាង លួចនាំចូល រក្សាទុក នូវគ្រឿងបរិភោគ មកពីប្រទេសថៃ...
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦នេះលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយ លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមានការចូលរួមសម្របសម្រួលពីមន្ត្រីជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងទាំង៣ នៃគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ចៅសង្កាត់ ចៅសង្កាត់រង អាជ្ញាធរមូលដ្ឋានជាច្រើន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងតាមទីតាំង តូប ហាង ម៉ាត ផ្សារទំនេីបធំៗ ក្នុងក្រុងសិរីសោភ័ណ ជៀសវាង រក្សាទុក ផលិតផល និងសាច់បង្កក គ្រឿងបរិភោគ នាំចូលមកពីប្រទេសថៃ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្រាប់ចែកជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក
អំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ជាគ្រឿងឧបភោគ បរិភោគ សម្រាប់ចែកជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក....ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងបានចុះសាកសួរ សុខទុក្ខ និងនាំយកសម្ភារៈបរិក្ខារ គ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភចែកជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ (វរ ៨០៧, ៨៩១, ៩១១, ៨១៥) ។


វីដេអូ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យការសាងសង់លំនៅឋានជូនពលរដ្ឋភៀសសឹកនៅបន្ទាយមានជ័យ
(វិដេអូ)៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់លំនៅឋានបណ្តោះអាសន្ន សម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ ស្ថិតក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងចូលរួមគោរពវិញ្ញាណក្ខន្ធ និងប្រគល់របស់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនដល់តំណាងគ្រួសារសពលោកអនុសេនីយ៍ឯក បូ ណារិទ្ធ
កឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ បានចាត់តាំង លោកឧត្ដមសេនីយ៍ត្រី ជុន លាង និងលោកវរសេនីយ៍ឯក ញាន ឡាញ់ ស្នងការរងជំនួយដឹកនាំផែនការងារព្រំដែន អមដំណើរដោយលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក លោកវរសេនីយ៍ទោ ហុង ចាន់ មេបញ្ជាការស្តីទីនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ និងកងកម្លាំងនគរបាលជាច្រើនរូបអញ្ញើញចូលរួមគោរពវិញ្ញាណក្ខន្ធ។


សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ដើម្បីរៃអង្គាសថវិកាជួយដល់ កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អំណោយជាសម្ភារសិក្សា ផ្តល់ជូនកុមារភៀសសឹក នៅស្លក្រាម ស្រុកស្វាយចេក
អភិបាលខេត្តបន្ទាយមានជ័យ អំណោយជាសម្ភារៈសិក្សា នំចំណី នំបញ្ចុក ផ្តល់ជូនដល់កុមារភៀសសឹក នៅស្លក្រាម
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារនាំយកអំណោយជាសម្ភារៈសិក្សា នំចំណី នំបញ្ចុក ផ្តល់ជូនដល់កុមារភៀសសឹកចំនួន១៧០១៦នាក់

