ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សុខាភិបាល
អាហារដែលលោកអ្នកគួរកាត់បន្ថយទទួលទានក្នុងរដូវភ្លៀង
សុខភាព៖ ការយកចិត្តទុកដាក់ចំពោះការទទួលទានអាហារ ក្នុងរដូវភ្លៀង ជួយឱ្យយើងចៀសផុតពីជម្ងឺផ្សេងៗ។ ខាងក្រោមនេះ ជាការណែនាំពីប្រភេទអាហារមួយចំនួន ដែលគួរ និងមិនគួរ ឬកាត់បន្ថយបរិភោគ ក្នុងរដូវភ្លៀង។


សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តប៉ៃលិនដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ
សេចក្តីជូនដំណឹង ស្តីពី ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ តាមពេលវេលាកំណត់ក្នុងតារាងខាងក្រោមៈ


សិល្បៈនិងវប្បធម៌
ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តគិរីរតនារាម ភ្នំយ៉ាត
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងលោកជំទាវ ស្វាយ ដួងកែវ បានដឹកនាំមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តគិរីរតនារាម ហៅវត្តភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុ ជាតិ មាតុភូមិ។


សិល្បៈនិងវប្បធម៌
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តគិរីរតនារាម ភ្នំយ៉ាត
ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងលោកជំទាវ ស្វាយ ដួងកែវ បានដឹកនាំមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តគិរីរតនារាម ហៅវត្តភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងវីរៈកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុ ជាតិ មាតុភូមិ។


នយោបាយ
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បិទវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ប៉ៃលិន៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងការយល់ដឹងដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត សរុបចំនួន ៤៨នាក់។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ ដោយពិធីបើកវគ្គបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ផេង ស៊ីន អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន និងពិធីបិទវគ្គ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ប៉ាវ សុខមាន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន។


សន្តិសុខសង្គម
កម្លាំងជំនាញនគរបាលចរាចរណ៍ខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយច្បាប់ និងបិទចំណាំងផ្លាតជូនប្រជាពលរដ្ឋក្នុងសង្កាត់អូរតាវ៉ៅ
ប៉ៃលិន៖ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងបិទស្ទីកឃ័រ (Sticker) ចំណាំងផ្លាតជូនប្រជាពលរដ្ឋចំនួន ៤២នាក់ (ស្រី ៣០នាក់) ស្ថិតនៅភូមិខ្លុង និងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។


សិល្បៈនិងវប្បធម៌
ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍
(ប៉ៃលិន)៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការក្រោមឱវាទទាំងអស់ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ (ហៅវត្តអូររអិល) ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបានប្រមូលបច្ច័យសរុបជាង ១លានរៀល ដើម្បីតម្កល់កសាងសមិទ្ធិផលនានាក្នុងទីអារាម។


សុខាភិបាល
ឈឺកញឹកញាប់ អាចជារោគសញ្ញានៃជំងឺកាចៗដែលអ្នកពុំធ្លាប់ដឹង
ជាធម្មតា អាការឈឺបំពង់កអាចបណ្ដាលមកពីមូលហេតុចម្បងគឺ វីរុស និងបាក់តេរី តែបើឈឺក ឬឈឺបំពង់កជាប្រចាំ វាអាចមិនមែនមកពីវីរុស និងបាក់តេរីឡើយ តែវាអាចជារោគសញ្ញាមួយនៃជំងឺផ្សេងៗទៀត ដែលអ្នកពុំធ្លាប់ដឹង រួមមាន៖


សិល្បៈនិងវប្បធម៌
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកសាលាក្រៅ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុវណ្ណគីរីរតនៈ (ហៅវត្តអូរដូនតា)
(ប៉ៃលិន)៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ រួមដំណើរដោយលោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្ត្រីរាជការក្រោមឱវាទនៃរដ្ឋបាលស្រុក អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៨ នៃបុណ្យភ្ជុំបិណ្ឌ នៅវត្តសុវណ្ណគីរីរតនៈ (ហៅវត្តអូរដូនតា) ស្ថិតក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សិល្បៈនិងវប្បធម៌
លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៨ និងប្រគេនកូនឈើដាំលម្អនៅវត្តបាយសី
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិបាយសី បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៨ នៅវត្តបាយសី ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។


នយោបាយ
ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ អំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ អាចវិលត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ
(ហ្សឺណែវ) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ ក្រោមរបៀបវារៈទី១០៖ បទបង្ហាញអំពីរបាយការណ៍របស់អគ្គលេខាធិការស្តីពី “តួនាទី និងសមិទ្ធផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងការផ្តល់ជំនួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើកកម្ពស់ និងការពារសិទ្ធិមនុស្ស”។


សិល្បៈនិងវប្បធម៌
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីសូត្រមន្តវេនកាន់បិណ្ឌទី៨នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ (ភ្នំព្រះរាជទ្រព្យ)
AKP កណ្តាល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ — លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តអញ្ជើញចូលរួមពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ)ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃទី៣ ខែតុលាឆ្នាំ២០២៦។


នយោបាយ
សមិទ្ធផលសង្ខេបរយៈពេល៣ឆ្នាំ នៃគោលនយោបាយអាទិភាព៦ចំណុច!
សមិទ្ធផលសង្ខេបរយៈពេល៣ឆ្នាំ នៃគោលនយោបាយអាទិភាព៦ចំណុច!

