ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

បរិស្ថាន
ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនមន្ត្រីឧទ្យានុរក្ស នៃការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលកំពុងសម្រាកព្យាបាលជំងឺ
(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភចំនួន ៥៣០,០០០ រៀល ជូនដល់ លោក យឿន ពៅ មន្ត្រីឧទ្យានុរក្សនៃការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរសម្រាកព្យាបាល ខេមរៈ ខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
ភ្នំពេញ ៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន) និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។រូបថត៖ ខឹម សុវណ្ណារ៉ា


សន្តិសុខសង្គម
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន ចុះអប់រំផ្សព្វផ្សាយច្បាប់ និងបិទស្ដិកគ័រចំណាំងផ្លាតជូនប្រជាពលរដ្ឋ ក្នុងស្រុកសាលាក្រៅ
ប៉ៃលិន៖ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន សហការជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបិទស្ដិកគ័រចំណាំងផ្លាត ជូនយានយន្តរបស់ ប្រជាពលរដ្ឋ នៅភូមិផ្សារព្រំ និងភូមិផ្សារព្រំជើង ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។


បរិស្ថាន
ព័ត៌មាន ទទក ប៉ៃលិន (Video) : ព្រះមេគណខេត្តប៉ៃលិន ដឹកនាំការដាំដើមឈើប្រណិត ចំនួន ១.៤០០ដើម ដើម្បីស្តារគម្របព្រៃឈើ និងរក្សាជម្រកសត្វព្រៃ
ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ព្រះសោភ័ណរតនវេទី អ៊ា សុផន ព្រះមេគណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តពោធិមារាម ហៅវត្តប៉ាហ៊ី បានដឹកនាំព្រះសង្ឃ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចុះដាំកូនឈើប្រណិត ចំនួន ១.៤០០ដើម រួមមានៈ ដើមបេង ដើមក្រញូង នាងនួន ធ្នង់ និងដើមព្រីង នៅក្នងពុទ្ធមណ្ឌលសង្ឃមណ្ឌលព្រៃសង្ឃវន្ត ស្ថិតក្នុងភូមិភូមិបហ៊ុយ ក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលកន្លងមក ធ្លាប់រងការកាប់ទន្រ្ទាន និងភ្លើងឆេះព្រៃ វាលអស់ជាអន្លើៗ។


សន្តិសុខសង្គម
ព័ត៌មាន ទទក ប៉ៃលិន (Video): លោកជំទាវបណ្ឌិត បាន ស្រីមុំ នាំយកគ្រឿងឧបភោគប រិភោគ ដាក់តាម «ផ្ទះបរិច្ចាគ» គ្រប់ទីតាំងទូទាំងខេត្តប៉ៃលិន ដើម្បីជួយសម្រាលទុក្ខលំបាកទុរគតជន និងគ្រួសារខ្វះខាត
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយក្រុមការងារ បានអញ្ជើញចុះរៀបចំ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើន ទៅដាក់បំពេញបន្ថែមនៅក្នុង «ផ្ទះបរិច្ចាគ» នៅគ្រប់ទីតាំងទាំងអស់ទូទាំងខេត្តប៉ៃលិន ដើម្បីឆ្លើយតប និងជួយសម្រាលទុក្ខលំបាកភ្លាមៗ ជូនដល់បងប្អូនទុរគតជន និងគ្រួសារដែលមានជីវភាពខ្វះខាតខ្លាំងក្នុងមូលដ្ឋាន។


សិល្បៈនិងវប្បធម៌
ព័ត៌មាន ទទក ប៉ៃលិន (Video): ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអញ្ជើញចូលរួមពិធី ដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ វេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញចូលរួមពិធី ដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីវេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល ហៅវត្តអូរប្រើស ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលវត្តនេះស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


សិល្បៈនិងវប្បធម៌
ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ី ឈាន ដង្ហែទៀនព្រះវស្សាព្រះរាជទ្រព្យព្រះមហាក្សត្រ វេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញចូលរួមពិធី ដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីវេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល ហៅវត្តអូរប្រើស ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលវត្តនេះស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


នយោបាយ
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ៖ គណបក្សប្រជាជនកម្ពុជា មិនជំពាក់គុណយើងនោះទេ មានតែយើងទាំងអស់គ្នា ដែលជំពាក់គុណគណបក្ស
កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុង«វេទិកាពិភាក្សាយុវជនគណបក្សក្រៅប្រទេស» ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនគណក្រៅប្រទេស សរុបប្រមាណ ១,៣៥១ រូប នៅវិមាន ៧មករា រាជធានីភ្នំពេញ។


សន្តិសុខសង្គម
ថ្នាក់ដឹកនាំស្រុកសាលាក្រៅ ជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋានជូនប្រជាការពារភូមិ ក្នុងឃុំស្ទឹងត្រង់
ខេត្តប៉ៃលិន៖ លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ជូនឯកសណ្ឋានដល់កម្លាំងប្រជាការពារភូមិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ។ ពិធីនេះបានប្រព្រឹត្តទៅនៅភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិជាច្រើននាក់។


ការអភិវឌ្ឍ
រដ្ឋបាលស្រុកសាលាក្រៅ បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង ៦៧១ម៉ែត្រ ជាគម្រោងមូលនិធិឃុំ សម្រាប់ឆ្នាំ២០២៦
ខេត្តប៉ៃលិន៖ អាជ្ញាធរស្រុកសាលាក្រៅ បានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ៦៧១ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សេចក្តីប្រកាសព័ត៌មាន
ក្រសួងព័ត៌មានណែនាំឱ្យពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារសិទ្ធិស្ត្រី
ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យបង្កើនការទទួលខុសត្រូវ និងចៀសវាងការផលិត ឬផ្សព្វផ្សាយមាតិកាអសីលធម៌ អាសអាភាស ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ឬល្មើសច្បាប់។
ក្រសួងនឹងអនុវត្តវិធានការរដ្ឋបាលដូចជា ការអប់រំ ការណែនាំ ការតម្រូវឱ្យកែតម្រូវ ឬលុបមាតិកាចោល ការព្យួរ/ដកហូតអាជ្ញាបណ្ណ និងការផ្អាកគណនីបណ្តាញសង្គមជាដើម។ ក្នុងករណីធ្ងន់ធ្ងរ ឬមានបទល្មើស ក្រសួងនឹងបញ្ជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ក្រសួងក៏បានអំពាវនាវឱ្យគ្រប់ភាគីចូលរួមលើកកម្ពស់មាតិកាវិជ្ជមាន និងរក្សាសីលធម៌សង្គម។


សន្តិសុខសង្គម
ឯកឧត្តម ជា ចាន់ឌិន និងក្រុមការងារ ចុះចែកសម្លៀកបំពាក់ជូនប្រជាការពារភូមិ ២១នាក់ ក្នុងឃុំស្ទឹងត្រង់
ខេត្តប៉ៃលិន៖ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំស្ទឹងត្រង់ រួមជាមួយលោក សាក់ សាវរិទ្ធ ប្រធានក្រុមការងារចុះជួយភូមិបាយសី និងអន្លង់រក្សា ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាននាំយកសម្លៀកបំពាក់ និងបរិក្ខារផ្សេងៗ ប្រគល់ជូនដល់ប្រជាការពារភូមិសរុបចំនួន ២១នាក់ មកពីភូមិបាយសី និងភូមិអន្លង់រក្សា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការបង្ករបង្កើនផលដំណាំបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដោយធានាបាននូវតម្លៃទីផ្សារ និងគុណភាព ប្រកបដោយទំនុកចិត្ត
ប៉ៃលិន៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលដោយផ្ទាល់ ការបង្ករបង្កើនផលដំណាំបន្លែ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលធានាបាននូវតម្លៃសមរម្យ និងគុណភាព តាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ៈពាល់ដល់សុខភាព។

