ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
«ពិធីក្រុងពលីសាងសង់ផ្ទះ ១២៤ ខ្នង អំណោយដ៏ថ្លៃថ្លាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអតីតយុទ្ធជន និងនិវត្តជននៅស្ទឹងត្រែង»
ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅលើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង


នយោបាយ
សង្ខេបសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
សង្ខេបសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
Summary of the Thai Military’s Armed Aggression Against Cambodia’s Sovereignty and Territorial Integrity from 24 to 28 July 2025
Résumé des actes d’agression menés par l’armée thaïlandaise contre la souveraineté et l’intégrité territoriale du Cambodge du 24 au 28 juillet 2025 See less


សកម្មភាពថ្នាក់ដឹកនាំ
ព័ត៌មាន ទទក ប៉ៃលិន( Video) : មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
ប៉ៃលិន៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥) ក្នុងគោលបំណងពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈនៅក្នុងខេត្តប៉ៃលិន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក- លោកស្រីជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ទូទាំងខេត្តប៉ៃលិន។


សេចក្តីជូនដំណឹង
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត ដល់កម្ពស់ជាង១១ម៉ែត្រ ស្របពេលមានភ្លៀងធ្លាក់តិច ឫច្រើននៅតាមបណ្តាក្រុង/ស្រុក
កំពង់ចាម៖ ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម បានបន្តហក់ឡើងថែមទៀត ដោយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកបានកើនឡើងដល់កម្ពស់១១,២៨ម៉ែត្រ គឺកើនឡើង ០,២០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ។


សេចក្តីជូនដំណឹង
ក្រសួងព័ត៌មានជម្រាបជូន អ្នកសារព័ត៌មានជាតិ អន្តរជាតិ អំពី ការរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូន អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ មេត្តា ជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ក្រសួងព័ត៌មាននឹងបើកដំណើរការចុះឈ្មោះអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលមានបំណង ផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃកិច្ចប្រជុំខាងលើតាមរយៈគេហទំព័រ www.ccos.gov.kh ចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីយកបណ្ណសម្គាល់ខ្លួន។


កសិកម្ម
មន្ទីរជំនាញខេត្តប៉ៃលិន ចុះវាយតម្លៃ និងអន្តរាគមន៍សង្គ្រោះស្រូវវស្សាចំនួន ៣.០៣០ហិកតា ពីគ្រោះរាំងស្ងួត នៅឃុំស្ទឹងត្រង់
ប៉ៃលិន៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានសហការជាមួយលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តប៉ៃលិន ព្រមទាំងមន្ត្រីជំនាញ បានចុះពិនិត្យផ្ទាល់ដល់ផលិតកម្មដំណាំស្រូវ និងវាយតម្លៃស្ថានភាពផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត លើដំណាំស្រូវរដូវវស្សារបស់ប្រជាកសិករ ស្ថិតនៅក្នុងឃុំស្ទឹងត្រង់។


អប់រំ និងកីឡា
សិស្សសាលា PIS ក្រុងកំពង់ចាម ដណ្តើមបានមេដាយមាស ពីការប្រកួតភាសាអង់គ្លេសនៅសហរដ្ឋអាមេរិក
ជាមោទនភាពដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម! សិស្សានុសិស្សតំណាងឱ្យ សាលារៀន ពន្លឺវិជ្ជាអន្តរជាតិ(PIS) សាខាក្រុងកំពង់ចាម បានសាងស្នាដៃនៅលើឆាកអន្តរជាតិ ដោយបានខិតខំប្រឹងប្រែងដណ្តើមបាន មេដាយមាស ក្នុងការប្រកួតប្រជែងសមត្ថភាពភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក។


ព័ត៌មាន
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាសាទុតិយភូមិឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនជាង៥ពាន់នាក់
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនជាង៥ពាន់នាក់


សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ
ពោធិ៍សាត់៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុង ចំពោះការបង្ហោះវីដេអូរបស់គណនីទូរទស្សន៍ BNTvOnline កាលពីថ្ងៃទី៩ ខែសីហា ដែលបានចោទប្រកាន់ថា មានការបូមខ្សាច់អនាធិបតេយ្យក្នុងស្ទឹងបុរាណ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង។
រដ្ឋបាលស្រុកបានបញ្ជាក់ថា ការចុះផ្សាយនេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សកម្មភាពជាក់ស្តែងគឺជាអាជីវកម្ម «ខ្សាច់បក» របស់លោក ខា ហុងលី ដែលកំពុងប្រតិបត្តិការលើដីកម្មសិទ្ធិស្របច្បាប់ (ទិញពីប្រជាពលរដ្ឋ) និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋបាលខេត្តពោធិ៍សាត់ (លេខ ៣០៥៦/២៦ ខណស) ព្រមទាំងបានបង់សួយសារជូនរដ្ឋ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីមន្ទីររ៉ែ និងថាមពលខេត្ត។
អាជ្ញាធរស្រុកបាកានបានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែករំលែក ឬបញ្ចេញមតិគ្មានមូលដ្ឋាន ដែលអាចប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់៕


ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មប្រាប់សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ត្រីជំនាញជលផល ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មប្រាប់សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹងកិច្ចសហការជាមួយមន្ត្រីជំនាញជលផល ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព


សកម្មភាពអាជ្ញាធរ
ជំនាញរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរមូលដ្ឋាន បង្ក្រាបបទល្មើសជលផល ចំនួន ០៣ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស និងស្រុកបាធាយ
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកកងមាស អាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ០៣ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម ។


ការអភិវឌ្ឍ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សម្រេចការសាងសង់អណ្តូងធន់នឹងអាកាសធាតុ ក្នុងជំហានទី១ ឆ្នាំ២០២៦
ប៉ៃលិន៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បាននិងកំពុងជំរុញសកម្មភាពសាងសង់អណ្តូងទឹកស្អាតធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជំហានទី១ ក្នុងឆ្នាំ២០២៦ រួមមានការបំពាក់ម៉ូទ័រ និងសាងសង់ខឿនរួចរាល់ចំនួន ៧ អណ្តូង ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥
ប៉ៃលិន៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥) ក្នុងគោលបំណងពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈនៅក្នុងខេត្តប៉ៃលិន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គោស៊ុំ ប៊ុនសឿត អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក ផាន់ មករា ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក- លោកស្រីជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ទូទាំងខេត្តប៉ៃលិន។

