
ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុប រយៈពេល២ថ្ងៃ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ, បេក្ខជនអវត្តមានចំនួន១ ៣៥២នាក់
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។











