
រដ្ឋមន្ត្រីក្រសួងអប់រំ៖ កម្ពុជាបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ក្នុងវិស័យកីឡា
ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ) បានគូសបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអនុវត្តក្រមថ្មី២០២៧ របស់ WADA ឱ្យបានគត់មត់ និងការបន្តពង្រឹងការអប់រំកាយ និងកីឡា បង្កើតនូវប្រព័ន្ធអេកូឡូស៊ីសុចរិតភាពកីឡាសកល ដោយបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ ដូចដែលបានណែនាំដោយស្ថាប័នប្រឆាំងសារធាតុហាមឃាត់ពាក់ព័ន្ធ ឆ្ពោះទៅការប្រកួតកីឡាស្អាតស្អំ និងលេងដោយស្មោះត្រង់ (Fair Play)។











