
ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ដឹកជញ្ជូនសំណុំកិច្ចការប្រឡងចំនួន ៤៣ហឹប ឆ្ពោះទៅកាន់វិទ្យាល័យព្រះស៊ីសុវត្ថិ
នៅវេលាម៉ោង ៥:៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានដឹកនាំ និងនាំយក សំណុំកិច្ចការប្រឡងចំនួន ៤៣ហឹប ចេញពីសាលាខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបម្រើដល់ដំណើរការប្រឡងនាពេលខាងមុខ។











