
មន្ទីរអប់រំខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងរោងចម្អិនអាហារ និងបរិស្ថានសាលារៀនក្នុងមណ្ឌលភៀសសឹក
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ូនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំសហការីនៃមន្ទីរអប់រំ និងគណៈគ្រប់គ្រង ព្រមទាំងលោកគ្រូ អ្នកគ្រូ ចុះប្រជុំ និងត្រួតពិនិត្យទីតាំងរោងចម្អិនអាហារសម្រាប់សិស្សានុសិស្ស ព្រមទាំងបរិស្ថានជុំវិញសាលារៀន ស្ថិតក្នុងមណ្ឌលភៀសសឹកភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។











