
អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឫស្សី បាននាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនលោកយាយទុគ៌តម្នាក់
បាត់ដំបង: ក្រោយទទួលបានព័ត៌មានពីបណ្តាញសង្គម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ឡុង សុភឺន ប្រធានស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឫស្សី និងសហការី បានចុះទៅជួបលោកយាយទុគ៌តម្នាក់ មានវ័យចំណាស់ ហើយចិញ្ចឹមចៅប្រុសម្នាក់ និងបាននាំយកអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ប្រគល់ជូនលោកយាយ ដើម្បីសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ។











