
រដ្ឋបាលស្រុកសំពៅលូនរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-មានសុវត្ថិភាព»
សំពៅលូន ៖នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦រដ្ឋបាលស្រុកសំពៅលូន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុក ក្រោមអធិបតីភាព លោក ផុន ផែន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហម សំខាន់ អភិបាលនៃគណៈអភិបាលស្រុកដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ មេភូមិ អាជីវករ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ២៣០នាក់ដែលនាំឱ្យពិធីនេះប្រព្រឹត្តទៅដោយមានចូលរួមយ៉ាងច្រើនកុះករ។











