
រដ្ឋបាលស្រុកភ្នំព្រឹក ចូលរួមថែទាំសុខុមាលភាពមន្ត្រីក្រោមឱវាទ
រសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ លោក សុំ សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងមន្ត្រីរដ្ឋបាល លោក ហេង ហឿន មេឃុំពេជ្រចិន្តា បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ថវិកាចំនួន ១,២៥០,០០០ រៀល ជូនភរិយាលោក សំ ថីម អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម នៃរដ្ឋបាលស្រុកភ្នំព្រឹក ដែលទើបសម្រាលកូនថ្មីៗ។











