រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រសួងប្រៃសណីយ៍ ចុះសិក្សាដំឡើងអង់តែនទូរសព្ទ និងអ៊ីនធឺណិត នៅតំបន់ LASED III និងតំបន់ ផ.ក.អ ស្រុកសេសាន ដើម្បីលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនងជូនពលរដ្ឋទើបចូលទៅរស់នៅថ្មី
ស្ទឹងត្រែង៖ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលទើបទទួលបានដីសម្បទានសង្គមកិច្ច និងចូលទៅតាំងទីលំនៅថ្មី នាថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស្រ៊ន សំឫទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងារខេត្ត បានទទួលស្វាគមន៍ និងអមដំណើរគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយ ឯកឧត្ដម ញ៉ឹក កោសល្យវិទ្យា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិតំបន់៥ រួមជាមួយក្រុមការងារគុណភាពសេវានៃនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) និងតំណាងក្រុមហ៊ុនទូរសព្ទចល័តទាំង៣ប្រព័ន្ធ ចុះសិក្សាទីតាំងត្រៀមដំឡើងបង្គោលអង់តែនទូរសព្ទ និងប្រព័ន្ធអ៊ីនធឺណិត នៅតំបន់ LASED III (ឃុំស្រែគរ) និងតំបន់ ផ.ក.អ (ឃុំស្តៅ និងឃុំសាមឃួយ) ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង អានបន្ត