
វេទិកានាគជ័យ និងទីលានតេជោ-ធិបតី រៀបចំរួចរាល់សម្រាប់ពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង និងសំពះព្រះខែ-អកអំបុក នាយប់នេះ
(ស្ទឹងត្រែង)៖ វេទិកានាគជ័យ និងទីលានតេជោ-ធិបតី បានត្រៀមលក្ខណៈរួចរាល់ជាស្ថាពរហើយ សម្រាប់ប្រារព្ធពិធីសម្រក់ទៀនផ្សងប្រផ្នូលទឹកភ្លៀង និងពិធីសំពះព្រះខែ-អកអំបុក ដែលនឹងចាប់ផ្តើមចាប់ពីវេលាម៉ោង ១៨:០០ នាទីយប់នេះតទៅ បន្ទាប់ពីលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពជាក់ស្តែងនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។











