
រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធពិធីទេវាភិសេករូបសំណាកព្រះនារាយណ៍ នៅរង្វង់មូលគីឡូ៤ ដើម្បីជាសមិទ្ធផលថ្មី និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
(ស្ទឹងត្រែង)៖ នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រារព្ធពិធីទេវាភិសេករូបសំណាកព្រះនារាយណ៍ នៅរង្វង់មូលគីឡូ៤ ក្រុងស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។











