
រដ្ឋបាលខេត្តស្ទឹងត្រែង ជំរុញការយល់ដឹងដល់មន្ត្រីជំនាញ អំពីការអនុវត្តវិធីសាស្ត្រដោះស្រាយផ្អែកលើធម្មជាតិ (NbS) ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព
ស្ទឹងត្រែង៖ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុង-ស្រុក ចូលរួមសិក្ខាសាលាផ្សព្វផ្សាយតាមប្រព័ន្ធនិម្មិត (Zoom) ស្តីពី «សេចក្តីណែនាំស្តីពីការអនុវត្តវិធីសាស្ត្រដោះស្រាយផ្អែកលើធម្មជាតិ (NbS) ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព នៅព្រះរាជាណាចក្រកម្ពុជា»។











