
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសំខាន់ៗចំនួន ៣កន្លែង ដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
ស្ទឹងត្រែង៖ នារសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង និងជាប្រធានលេខាធិការដ្ឋានរៀបចំបុណ្យជាតិ-អន្តរជាតិខេត្ត បានដឹកនាំកម្លាំងលេខាធិការដ្ឋាន រួមជាមួយតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះពិនិត្យវឌ្ឍនភាពទីតាំងជាក់ស្តែងចំនួន ៣កន្លែង ក្នុងក្រុងស្ទឹងត្រែង ដើម្បីធានាឱ្យការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន មានសោភ័ណភាព និងអធិកអធម។











