
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង ចុះពិនិត្យវឌ្ឍនភាពគម្រោងទីលានបាល់ទាត់ និងកន្លែងលេងកម្សាន្តកុមារ ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម ២ នៅសាលាបឋមសិក្សាស្រែគរ
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃគម្រោងសាងសង់ទីលានបាល់ទាត់ស្មៅសិប្បនិម្មិត និងកន្លែងលេងកម្សាន្តសម្រាប់កុមារាកុមារី ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។











