
សិក្ខាកាមមកពីគ្រួសារវីរកងទ័ពពលីមកពីខេត្តចំនួន៣ ទទួលបានម៉ាស៊ីនកាហ្វេ និងថវិកា ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
សិក្ខាកាមជាគ្រួសារវីរកងទ័ពមកពីខេត្តសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ដែលបានបញ្ចប់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1) នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានទទួលម៉ាស៊ីនឆុងកាហ្វេ ១ឈុត ព្រមទាំងថវិកា ៦លានរៀលក្នុងម្នាក់ៗ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ដល់នេះតាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ។











