
ឃុំចំនួន២ ក្នុងស្រុកស្វាយលើ ទទួលបានការគាំទ្រពីគម្រោង EMPOWER លើការដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ
ឃុំចំនួនពីរ គឺឃុំខ្នងភ្នំ និងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានប្រកាសពីការទទួលបានការគាំទ្រពីគម្រោង EMPOWER ដែលបានកំណត់ជម្រើសមុខរបរកសិកម្មចំនួន ២ប្រភេទ ដើម្បីផ្ដល់ឱកាសឱ្យប្រជាកសិករជ្រើសរើសតាមស្ថានភាពរួមមាន៖ ការដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ។











