
កិច្ចប្រជុំពិភាក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់ទៅនឹងធម្មជាតិផ្ទះលំហែ នៅតំបន់ភ្នំគូលែន
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីលទ្ធផលបឋម នៃរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងអភិវឌ្ឍន៍គម្រោងទេសចរណ៍ផ្សាភ្ជាប់នឹងផ្ទះធម្មជាតិផ្ទះលំហែ (Tree house) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន ទ្រីហ្វ៊ូល ខេមបូឌា (Tryfull / Trueful Cambodia) និងអ្នកពាក់ព័ន្ធជាច្រើនរូប។











