
ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយជូនស្រ្តីជាមាតាទារក និងកុមារ ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះក្នុងស្រុកអង្គរជុំ
នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំប្រតិភូអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីជាមាតាទារក និងកុមារ ចំនួន៥៥នាក់ ដែលមានជីវភាពខ្វះខាត ប្រឈមនឹងភាពងាយរងគ្រោះ នៅក្នុងស្រុកអង្គរជុំ។











