
ព្រះសង្ឃក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនកងទ័ពដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ព្រះគ្រូចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ និងព្រះគ្រូចៅអធិការវត្តព្រះបាទបួនឋាន ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នាំបានយកទឹកសុទ្ធ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅប្រគល់ជូនដល់បងប្អូនកងទ័ពដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។











