ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ការអភិវឌ្ឍ
អភិបាលខេត្តស្វាយរៀង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ១១គីឡូម៉ែត្រ ស្ថាបនាលើកំណាត់ផ្លូវក្រវ៉ាត់ព្រំដែន ក្រុងបាវិត
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១១គីឡូម៉ែត្រ ស្ថាស្ថាបនាលើផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ ១៧១ ដល់ ១៧៥។


ការអភិវឌ្ឍ
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ
ខេត្តស្វាយរៀង÷ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធី បើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈិន សារី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។


ការអភិវឌ្ឍ
ពិធីប្រគល់ និងទទួលមូលនិធិពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦
ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមសាខានៅខេត្តស្វាយរៀង មានសប្បុរសជនជាបន្តបន្ទាប់អញ្ជើញនាំយកថវិកាសប្បុរសធម៌ ចូលរួមជាវិភាគទានជាបន្តបន្តាប់ ។


អប់រំ និងកីឡា
មានឃើញផ្ទុះការបង្ហោះលេខ «2046» ព្រោងព្រាតលើបណ្តាញសង្គម៖ តើជាក្តីស្រមៃកម្ពុជាឆ្ពោះទៅកាន់ World Cup មែនទេ
(ភ្នំពេញ)៖ កាលពីវេលាម៉ោង ២០:៤៦ នាទីយប់មិញនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក (Facebook) បន្ទាប់ពីបានឃើញថ្នាក់ដឹកនាំក្លិបបាល់ទាត់ល្បីៗ កីឡាករឆ្នើមៗ រួមទាំងអ្នកស្នេហាវិស័យកីឡានៅកម្ពុជា បានព្រមព្រៀងគ្នាបង្ហោះរូបភាព និងសារខ្លីៗដែលមានខ្លឹមសារដូចគ្នាគឺ «2046 🇰🇭 បាល់ទាត់កម្ពុជា»។ ការផ្ទុះការបង្ហោះឡើងព្រមៗគ្នានៅម៉ោង ២០:៤៦ នាទីនេះ (ដែលត្រូវនឹងលេខ ២០៤៦) បានបង្កើតជាចម្ងល់ និងការជជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់អ្នកគាំទ្រថា តើនេះជាយុទ្ធនាការអ្វី? ឬមួយក៏ជាការបោះជំហានឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០៤៦?


សេចក្តីជូនដំណឹង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។ មាននៅក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

