ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
ឯកឧត្តមអភិបាលខេត្តស្វាយរៀងលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះសូមខិតខំយកនិទ្ទេស A ឲ្យបានច្រើន
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២៦ នេះឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានធ្វើការលើកទឹកចិត្តដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៦ នេះត្រូវខិតខំសរសេរវិញ្ញាសាដោយប្រុងប្រយ័ត្ននិងពិនិត្យមើលឲ្យបានត្រឹមត្រូវច្បាស់លាស់សរសេរឲ្យបានត្រូវច្រើនល្អ ដើម្បីយកលទ្ធផលបានជោគជ័យនិងទទួលបាននិទ្ទេស A ឱ្យបានច្រើននៅពេលប្រកាស់លទ្ធផល។


អប់រំ និងកីឡា
កិច្ចប្រជុំពិភាក្សាការងារសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៦ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្តស្វាយរៀង។


អប់រំ និងកីឡា
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជន ក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជា ខណៈពេលដែល សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង (សាខាទី១៦) សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ
(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា នៃសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង (សាខាទី១៦) ស្ថិតនៅក្បាលដីលេខ១១៨ ផ្លូវវាលយន្ត ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀងនាព្រឹកថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។


អប់រំ និងកីឡា
លេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធឆាំងអំពើជួញដូរមនុស្ស បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី“មូលដ្ឋានគ្រឹះនៃអំពើជួញដូរមនុស្ស កិច្ចការពារកុមារ និងការរៀបចំផែនការ” ដល់ក្រុមកុមារ និងយុវជន នៅមជ្ឈមណ្ឌលយុវជនខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធឆាំងអំពើជួញដូរមនុស្ស បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី“មូលដ្ឋានគ្រឹះនៃអំពើជួញដូរមនុស្ស កិច្ចការពារកុមារ និងការរៀបចំផែនការ” ដល់ក្រុមកុមារ និងយុវជន នៅមជ្ឈមណ្ឌលយុវជនខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប. តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដែលវត្តមានចូលរួមសរុបចំនួន៣៧ នាក់ ស្រី ១៩នាក់ ។


អប់រំ និងកីឡា
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធីបើក «ពិពណ៌កម្រងស្នាដៃសិស្ស»
(ខេត្តស្វាយរៀង)៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ វិទ្យាល័យគោកព្រីង ស្ថិតក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ បានរៀបចំពិធីបើក «ពិព័រណ៍កម្រងស្នាដៃសិស្ស» យ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ង៉ោ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។


អប់រំ និងកីឡា
សាកលវិទ្យាល័យស្វាយរៀង សហការជាមួយ សហគ្រិនខ្មែរ(Khmer Enterprise) បានរៀបចំពិធីបើកកម្មវិធី «សហគ្រិនមហាវិទ្យាល័យ នៃសាកលវិទ្យាល័យស្វាយរៀង ឆ្នាំ ២០២៦ (SRU UniPreneur 2026)» ដោយមានការចូលរួមពីសហគ្រិននិស្សិត ដែលមានគំនិតធុរកិច្ចថ្មីៗ ចំនួន ១៨ ក្រុមស្មើនឹង ៧៤នាក់
(ខេត្តស្វាយរៀង) សហគ្រិនខ្មែរ និង សាកលវិទ្យាល័យស្វាយរៀង បានរៀបចំពិធីបើកកម្មវិធី
”សហគ្រិនមហាវិទ្យាល័យ នៃសាកលវិទ្យាល័យស្វាយរៀង ឆ្នាំ២០២៦ (SRU UniPreneur 2026)” នៅថ្ងៃអាទិត្យ ទី១៤ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង លោកស្រី ចៅ លីសា ប្រធានក្រុមធុរកិច្ច និង បណ្តាញទំនាក់ទំនងនៃសហគ្រិនខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ជានាយកប្រតិបត្តិសហគ្រិនខ្មែរ និង លោកឧកញ៉ា បណ្ឌិត ប៉ិច បូឡែនប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltdដោយមានការចូលរួមពី គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ភ្ញៀវកិត្តិយស និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង សរុបប្រមាណ ៤៥០ នាក់ ។


អប់រំ និងកីឡា
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩» យ៉ាងគគ្រឹកគគ្រេង ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល»។
ពិធីដ៏មានសារៈសំខាន់នេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ម៉ែន អេង អភិបាលរងខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកនាយកវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ តំណាងក្រុមហ៊ុន សហគ្រាស ព្រមទាំងសិស្សានុសិស្ស និងនិស្សិតយ៉ាងច្រើនកុះករ។


អប់រំ និងកីឡា
វិទ្យាស្ថានភូមិភាគតេជោសែនស្វាយរៀង រៀបចំ ធ្វើបទបាឋកថា ស្តីពី «២០ មិថុនា ឆ្នាំ១៩៧៧» ដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
(ខេត្តស្វាយរៀង) វិទ្យាស្ថានភូមិភាគតេជោសែនស្វាយរៀង បានរៀបចំធ្វើបទបាថកថាក្រោមប្រធានបទដ៏មានអត្ថន័យជ្រាលជ្រៅស្តីពី «២០ មិថុនា ឆ្នាំ១៩៧៧» ដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំលឹកឡើងវិញនូវរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់មាតុភូមិកម្ពុជា។


អប់រំ និងកីឡា
មានឃើញផ្ទុះការបង្ហោះលេខ «2046» ព្រោងព្រាតលើបណ្តាញសង្គម៖ តើជាក្តីស្រមៃកម្ពុជាឆ្ពោះទៅកាន់ World Cup មែនទេ
(ភ្នំពេញ)៖ កាលពីវេលាម៉ោង ២០:៤៦ នាទីយប់មិញនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក (Facebook) បន្ទាប់ពីបានឃើញថ្នាក់ដឹកនាំក្លិបបាល់ទាត់ល្បីៗ កីឡាករឆ្នើមៗ រួមទាំងអ្នកស្នេហាវិស័យកីឡានៅកម្ពុជា បានព្រមព្រៀងគ្នាបង្ហោះរូបភាព និងសារខ្លីៗដែលមានខ្លឹមសារដូចគ្នាគឺ «2046 🇰🇭 បាល់ទាត់កម្ពុជា»។ ការផ្ទុះការបង្ហោះឡើងព្រមៗគ្នានៅម៉ោង ២០:៤៦ នាទីនេះ (ដែលត្រូវនឹងលេខ ២០៤៦) បានបង្កើតជាចម្ងល់ និងការជជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់អ្នកគាំទ្រថា តើនេះជាយុទ្ធនាការអ្វី? ឬមួយក៏ជាការបោះជំហានឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០៤៦?

