ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារចុះជួយ ឃុំបួរ ស្រុក ស្វាយទាប បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១២នៅវត្ត សំបួរ
(ខេត្តស្វាយរៀង): ឯកឧត្តម សែវុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ឃុំបួរ ស្រុកស្វាយទាប រួមនឹងមន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ ជាច្រើនទៀតបានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១២ នៅ វត្ត សំបួរ ថ្ងៃ ព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ចើញជាគណៈអធិបតីក្នុងពីធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុ និងចល័តភាពប្រជាជន ទៅក្នុងផែនការត្រៀមបង្ការគ្រោះមហន្ដរាយ និងការឆ្លើយតបបន្ទាន់សុខភាពសាធារណៈនៅកម្ពុជា»
(ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយ ឯកឧត្តម ប្រាក់ គីមហុង អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងលោកស្រី ឌុំ ច័ន្ទធីតា តំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី «ការបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុ និងចល័តភាពប្រជាជន ទៅក្នុងផែនការត្រៀមបង្ការគ្រោះមហន្ដរាយ និងការឆ្លើយតបបន្ទាន់សុខភាពសាធារណៈនៅកម្ពុជា»។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន បិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីវឌ្ឍនភាព និងពិនិត្យឡើងវិញនូវការអនុវត្តមុខងារដែលបានប្រតិភូកម្មទៅមន្ទីរព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
(ខេត្តស្វាយរៀង)៖ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ក្រសួងព័ត៌មាន បានរៀបចំពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាព និងការពិនិត្យឡើងវិញនូវការអនុវត្តមុខងារដែលបានប្រតិភូកម្មទៅមន្ទីរព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារចុះជួយសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១០ នៅវត្តព្រៃឆ្លាក់
(ខេត្តស្វាយរៀង): ឯកឧត្តម ឡុង សេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១០ នៅវត្តព្រៃឆ្លាក់ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីវឌ្ឍនភាព និងពិនិត្យឡើងវិញនូវការអនុវត្តមុខងារដែលបានប្រតិភូកម្មទៅមន្ទីរព័ត៌មាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ
(ខេត្តស្វាយរៀង) ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាពការងារ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងព័ត៌មាន និងការពិនិត្យឡើងវិញនូវការអនុវត្តមុខងារដែលបានធ្វើប្រតិភូកម្មទៅមន្ទីរព័ត៌មានរាជធានី-ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ» ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីវេនកាន់បិណ្ឌទី៩ នៅវត្តតាព្រហ្ម (ឬវត្តទួលតាព្រហ្ម)
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី ៩ នៅវត្តតាព្រហ្ម (ឬវត្តទួលតាព្រហ្ម) ស្ថិតនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំចម្រុះពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងផ្សព្វផ្សាយឯកសារពាក់ព័ន្ធ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយ លោក សុខ សាគុន ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំ «កិច្ចប្រជុំចម្រុះជាមួយភាគីពាក់ព័ន្ធ ស្តីពីការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការផ្សព្វផ្សាយឯកសារពាក់ព័ន្ធសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦»។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម ជុគ មុន្នី អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមុន្នីសាលា (វត្តឡ) ក្រុងស្វាយរៀង
ក្រុងស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ជុគ មុន្នី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង ព្រមទាំងលោក លោកស្រី ជាអនុប្រធានក្រុមការងារ យាយជី តាជី និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិ និងព្រះពុទ្ធសាសនាដ៏ធំមួយរបស់ខ្មែរ ដែលបានប្រារព្ធធ្វើឡើងនៅវត្តមុន្នីសាលា (ហៅវត្តឡ) ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងបាវិត ខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលក្រុងបាវិតបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងបាវិត ក្រោមអធិបតីភាព លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤
(ស្វាយរៀង)៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអភិបាលខេត្ត ដែលជាតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): ព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦.ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេធាវីប្រចាំរដ្ឋបាលខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង
នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរីបានអញ្ជេីញជាគណៈអធិបតីក្នុងពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅរង្វង់មូលវិមានឯករាជ្យខេត្តស្វាយរៀង !

