ព័ត៌មានក្នុងខេត្ត
ទាំងអស់ការអភិវឌ្ឍសន្តិសុខសង្គមសកម្មភាពថ្នាក់ដឹកនាំសុខាភិបាលសកម្មភាពអាជ្ញាធរគ្រោះធម្មជាតិសេចក្តីប្រកាសព័ត៌មានបរិស្ថានអប់រំ និងកីឡានយោបាយសិល្បៈនិងវប្បធម៌សេចក្តីជូនដំណឹង

សកម្មភាពអាជ្ញាធរ
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវរបស់បងប្អូនកម្មករនិយោជិត នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់រថយន្តដឹកជញ្ជូនកម្មករនិយោជិត»។


សកម្មភាពអាជ្ញាធរ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀងចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋ...
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរដនសសខេត្តស្វាយរៀងបានរៀបចំចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋចំនួន 03ទីតាំង រួមមាន៖
•ទីតាំងទី១ ចែកបណ្ណនៅផ្ទះលោកមេភូមិសេកយំ ភូមិសេកយំ ឃុំពងទឹក ស្រុករំដួល មានចំនួន 1596បណ្ណ
•ទីតាំងទី០២ ចែកបណ្ណនៅផ្ទះលោកអនុភូមិឈ្មោះ នង ចន ភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប មានចំនួន 1622បណ្ណ
•ទីតាំងទី03 ចែកបណ្ណនៅវត្តស្វាយបុទម ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ចំនួន 434បណ្ណ។


សកម្មភាពអាជ្ញាធរ
ពិធីប្រគល់និងទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គមតាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជាក្នុងខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ ដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងកាលពីថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២៦ កន្លងទៅនេះនៅសាលាខេត្តស្វាយរៀង មានធ្វើពិធីប្រគល់និងទទួលសំភារៈ digital សម្រាប់ចុះបញ្ជីគាំពារសង្គមតាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជាជូនដល់ក្រុមប្រឹក្សាឃុំសង្កាត់ទាំង ៨០ ក្នុងខេត្តស្វាយរៀងក្រោមអធិបតីភាពឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និង ជាប្រធានលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្ម ឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម លោកជំទាវអ៊ុយចន្ទ័និមល អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម លោក ញ៉ែមសារី អភិបាលរងខេត្តស្វាយរៀង ។ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្រុមប្រឹក្សាឃុំ/សង្កាត់នៅក្នុងខេត្តស្វាយរៀងជាច្រើនរូបទៀត។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តស្វាយរៀង ប្រជុំ និងចុះពិនិត្យជាក់ស្តែង ពង្រឹងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្វាយរៀង បានប្រជុំ និងចុះធ្វើរដ្ឋបាលចំហ ក្រោមអធិបតីភាព លោក សេង សីលា និង លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើប្រធានបទ "ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)" នៅក្រុងបាវិត។


សកម្មភាពអាជ្ញាធរ
វគ្គបណ្ដុះបណ្ដាលតម្រង់ទិសលេីការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តិថ្មីៗ
(ខេត្តស្វាយរៀង) នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស២៥៧០ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ នាសាលប្រជុំអគារ ឃ សាលាខេត្តស្វាយរៀងបានរៀបចំវគ្គបណ្ដុះបណ្ដាលតម្រង់ទិសលេីការងារអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តិថ្មីៗ ព្រមទាំងអនុវត្តតាមដាន និងជំរុញការផ្តល់ឯកសារភូមិភាគ៦ ក្រោមអធិបតីភាពលោកស្រី យក់ សុីណាត អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដែលមានរយៈពេល ២ ថ្ងៃ។

