ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សុខាភិបាល
សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋចំនួន ៨ពាន់នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។


សុខាភិបាល
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រជុំរៀបចំយុទ្ធនាការពិនិត្យ-ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ នាពេលខាងមុខ
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបើកកិច្ចប្រជុំពិភាក្សា និងសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំយុទ្ធនាការចុះពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំសង្កូវ អប់រំសុខភាព និងបង្រៀនវគ្គសង្គ្រោះបឋមជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាពេលខាងមុខ នៅទីតាំងសាលាបឋមសិក្សា ហ៊ុន សែន ស្វាយផ្អែម ស្ថិតក្នុងឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម លេង ផល្លី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយមានការអញ្ជើញចូលរួមពី លោក ញ៉ែម សារី អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុកស្វាយជ្រំ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដីឃុំស្វាយអង្គ។


សុខាភិបាល
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចុះពិនិត្យការងារ និងសកម្មភាពបម្រើសេវា នៅមណ្ឌលសុខភាពឃុំដូង ស្រុករមាសហែក
(ខេត្តស្វាយរៀង)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យសកម្មភាពការងារ សកម្មភាពបម្រើសេវា និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល នៅមណ្ឌលសុខភាពឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ។


សុខាភិបាល
កិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌថែទាំសុខភាពបឋមប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពង្រឹងគុណភាពសេវាសុខាភិបាលមូលដ្ឋាននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជ. ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ចូលរួម កិច្ចប្រជុំស្ដីពី វឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌថែទាំសុខភាពបឋមប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពង្រឹងគុណភាពសេវាសុខាភិបាលមូលដ្ឋាននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប)(PHC-BIF)។


សុខាភិបាល
រដ្ឋបាលខេត្តស្វាយរៀង បើកសិក្ខាសាលា រយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម សម្រាប់ស្រុកប្រតិបត្តិ
(ខេត្តស្វាយរៀង): លោក ញ៉ែម សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង នៅថ្ងៃពុធ-ថ្ងៃព្រហស្បតិ៍ ទី២ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង រដ្ឋបាលខេត្ត បានរៀបចំសិក្ខាសាលារយៈពេល២ថ្ងៃ ស្តីពី«ការរៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នាសម្រាប់ស្រុកប្រតិបត្តិស្វាយរៀង»។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីតំណាងអង្គការដៃគូអភិវឌ្ឍន៍សរុបជាច្រើនរូប។


សុខាភិបាល
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងអភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យការបម្រើសេវារបស់មណ្ឌលសុខភាពក្នុងខេត្ត ដែលបានជាប់មណ្ឌលសុខភាពជ័យលាភីជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ ក្នុងចំណោម TOP FIVE និងTOP TEN
(ខេត្តស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញអមដំណើរឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញជួបសំណេះសំណាល និងឈ្វេងយល់អំពីការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េ ឈើទាល ដែលជាមណ្ឌលសុខភាពជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥ ដែលបានជាប់ក្នុងចំណោមTOP FIVE និងTOP TEN (មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល និងមណ្ឌលសុខភាពបាសាក់) ស្ថិតឃុំឈើទាល និងមណ្ឌលសុខភាពបាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។

