ព័ត៌មានក្នុងខេត្ត

‎ខេត្តស្វាយរៀង ប្រារព្ធទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ដើម្បីលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុង
បរិស្ថាន
‎ខេត្តស្វាយរៀង ប្រារព្ធទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ដើម្បីលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុង
‎​ខេត្តស្វាយរៀង៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅទីតាំងសួនច្បារច្រមុះជ្រូកគោដេក ២ ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានរៀបចំប្រារព្ធ «ទិវាសម្អាតអនាម័យពិភពលោកលើកទី៩» (9th World Cleanup Day) យ៉ាងមហោឡារិក ដើម្បីបំផុសស្មារតីសាធារណជនឲ្យចូលរួមថែរក្សាអនាម័យ និងបរិស្ថាន។ ‎
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអោយមន្ត្រីជំនាញចុះពិនិត្យទីតាំងផ្លូវដែលមានដីជ្រុះប្រឡាក់ ដោយមានការសំណួមពរតាមបណ្ដាញសង្គម
បរិស្ថាន
យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអោយមន្ត្រីជំនាញចុះពិនិត្យទីតាំងផ្លូវដែលមានដីជ្រុះប្រឡាក់ ដោយមានការសំណួមពរតាមបណ្ដាញសង្គម
(ស្វាយរៀង)៖ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គមអំពី "ឡានដឹកដីជ្រុះប្រឡាក់ផ្លូវអាចបង្កគ្រោះថ្នាក់ ពេលភ្លៀងអាចរអិល ពេលក្ដៅហុយ" នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សេង សីលា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ រួមមានមន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងស្វាយរៀង និងមន្ទីរព័ត៌មានខេត្ត ចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងការដ្ឋានចាក់ដីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំពង្រឹងយន្តការ និងសមត្ថភាពមន្ត្រីលើការគ្រប់គ្រងទីលានទុកដាក់សំរាមក្រុងបាវិត
បរិស្ថាន
កិច្ចប្រជុំពង្រឹងយន្តការ និងសមត្ថភាពមន្ត្រីលើការគ្រប់គ្រងទីលានទុកដាក់សំរាមក្រុងបាវិត
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ​ ក្រុមការងារគ្រប់គ្រង និងប្រតិបត្តិទីលានទុកដាក់សំរាមក្រុងបាវិត ដឹកនាំដោយ លោក សេង សីលា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានចុះពិនិត្យ និងប្រជុំពង្រឹងយន្តការ និងសមត្ថភាពមន្រ្តីពាក់ព័ន្ធលើការងារគ្រប់គ្រង់ និងប្រតិបត្តិទីលានទុកដាក់សំរាម នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត វត្តមានចូលរួមចំនួន១៧ នាក់ ស្រី ០៣នាក់ ។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
កិច្ចប្រជុំស្តីពីការពិនិត្យវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានដែលបានផ្ទេរដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ
បរិស្ថាន
កិច្ចប្រជុំស្តីពីការពិនិត្យវាយតម្លៃ និងតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានដែលបានផ្ទេរដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ
(ខេត្តស្វាយរៀង) ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម រាណ សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សេង សិលា អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជួបប្រជុំកិច្ចជាមួយក្រុមការងារ ក្រសួងបរិស្ថាន ស្តីពីការពិនិត្យ វាយតម្លៃ និង តាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថានដែលបានផ្ទេរដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដឹកនាំដោយឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលប្រព្រឹត្តទៅនាសាលប្រជុំសាលាខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត
រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦»
បរិស្ថាន
រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦»
(ខេត្តស្វាយរៀង): ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាបរិស្ថាន និងការគ្រប់គ្រងកាកសំណល់ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរ «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦» យ៉ាងមហោឡារិក ក្រោមប្រធានបទដ៏មានសារៈសំខាន់គឺ «សំណល់សូន្យ (Zero Waste)»។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាបឋមសិក្សាកន្ទុយវៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
មន្ទីរព័ត៌មានខេត្តស្វាយរៀង
មន្ទីរព័ត៌មានខេត្តស្វាយរៀង
អានបន្ត